You are currently viewing ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ ឧបត្ថម្ភថវិកា ៥,០០០,០០០រៀល ដល់មន្ត្រីអាវុធហត្ថក្រោមឱវាទ ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះ

ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ ឧបត្ថម្ភថវិកា ៥,០០០,០០០រៀល ដល់មន្ត្រីអាវុធហត្ថក្រោមឱវាទ ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះ

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) បានដឹកនាំកម្លាំងនាយទាហាន នាយទាហានរង ចុះសួរសុខទុក្ខលោក ព្រិន្ទបាលឯក ញ៉ិល ខេមរា បុគ្គលិកមជ្ឈមណ្ឌល ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី នាយកមជ្ឈមណ្ឌល បានប្រគល់ថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៥,០០០,០០០រៀល និងអង្ករ២០០គីឡូក្រាមផងដែរ។