You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំប្រជុំវាយតម្លៃដើម្បីធ្វើការស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំប្រជុំវាយតម្លៃដើម្បីធ្វើការស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ

រតនគិរី៖ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមផែនប្រឡងប្រណាំងកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងារប្រជុំត្រួតពិនិត្យនិងវាយតម្លៃយោធិននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ ដើម្បីធ្វើការស្នើសុំប័ណ្ណសរសើរ លិខិតសរសើរជូន និងបានដាក់ទិសដៅការងារដើម្បីអនុវត្តបន្ត និងបានណែនាំដល់ជំនាញត្រូវធ្វើការស៊ើបអង្កេតតាមដានមុខសញ្ញានិងបង្រ្កាបរាល់បទល្មើស ជាពិសេសបទល្មើសធនធានធម្មជាតិ បន្តការបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីបន្ថែមលើគោលរបប និងកាត់បន្ថយការចំណាយរបស់អង្គភាព និងគ្រួសារ ។