សៀមរាបៈ ដើម្បីអោយនាយ នាយរង កងរាជអាវុធហត្ថ យល់ច្បាស់នូវសារៈសំខាន់ៗមួយចំនួនសម្រាប់ លំដាប់ឋានន្តរសក្តិ, រយៈពេលតម្លើងឋានន្តសក្តិ ពីមួយថ្នាក់ទៅមួយថ្នាក់ និងសិទ្ធ នៃការតែងតាំង និងតម្លើងឋានន្តរសក្តិ, ការងារសោធននិវត្តន៍ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ នៅវេលាម៉ោង០៨ និង០០នាទី
ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកវគ្គសិក្សាស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន១៥៦នាក់ ក្រោមការធ្វើបទបង្ហាញពីលោក វរសេនីយ៍ឯក ស៊ិន លី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងវគ្គ។
(អត្ថបទៈ ម៉ាន់ ដាវីត)