ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តអញ្ជើញចូលរួមប្រជុំកិច្ចសហប្រតិបត្តិការ ការពារព្រំដែនរវាងកងទ័ពការពារព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ជាមួយស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រទេសកម្ពុជា ប្រចាំឆ្នំា២០២២ ព្រមទាំងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអគារទទួលភ្ញៀវកិច្ចការបរទេស ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិម៉ុកបាយ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលក្រៃលែងពីសំណាក់លោកវរសេនីយ៍ឯក ឡេ វ៉ាន់វី មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕