You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ចេញធ្វើសកម្មភាពមនុស្សធម៌

ស្វាយរៀងៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បទបញ្ជា អោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ចុះជួយរុះរើផ្ទះ និងសង់ថ្មី ជូនលោក កឹម សារ៉ុន ភេទប្រុស អាយុ៥១ឆ្នាំ ដែលជាជនពិការស្លូតត្រង់ ជួបការលំបាក រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដែលថវិកាក្នុងការសាងសង់ទាំងនោះ ជាការឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។


(អត្ថបទ ម៉ាន់ ដាវីត)