នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងពុធទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បានធើ្វការផ្សព្វផ្សាយស្តីពីខ្លឹមសារសៀវភៅសការពារជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសាល នាយក នាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារសៀវភៅសការពារជាតិ ព្រមទាំងសហការី ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន និងនាយករង ប្រធាន- អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងបុគ្គលិករបស់សាលាទាំងអស់។