You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា«ទេវតាសន្តិភាព-ឆ្នាំ២០២៣»

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា«ទេវតាសន្តិភាព-ឆ្នាំ២០២៣»

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា«ទេវតាសន្តិភាព-ឆ្នាំ២០២៣»ក្រោមប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីស្នងការ ស្នងការដ្ឋានទាំង៧ ការិយាល័យជំនាញ នាយទាហាននៃកងរាជអាវុធហត្ថនៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តដែលមានការពាក់ព័ន្ធដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយះ Vidéo Conférence មានចំនួនប្រមាណជាង ១០០នាក់។

 

ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា«ទេវតាសន្តិភាព-ឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងមានខ្លឹមសារសមយុទ្ធសំខាន់ៗដូចជា ការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា ការដឹកជញ្ជូនកម្លាំងទ័ព ការពង្រាយកម្លាំងប្រតិបត្តិការ ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ ការផ្ទេរបញ្ជូនអ្នករងគ្រោះព្យាបាលបន្ត ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស ការការពារបង្ការជំងឺឆ្លង។