You are currently viewing អាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបករណីគ្រឿងញៀន ៤គោលដៅ ឃាត់ខ្លួនជនសង្ស័យបាន ១៤នាក់

អាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបករណីគ្រឿងញៀន ៤គោលដៅ ឃាត់ខ្លួនជនសង្ស័យបាន ១៤នាក់

កំពង់ធំ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ នៅវេលាម៉ោង ១៧:០៥នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ម៉ោង២០:០០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ និងបង្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៤ គោលដៅ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។