កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេស្ថិតក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលបានរុះរើរបាំងសាច់អួនចំនួន០៥ កន្លែង ប្រវែងសរុប ៥០០ ម៉ែត្រ, លបលូសាច់អួន០៥ មាត់, បង្គោលចម្រុះ ចំនួន ៣០០ ដើម, ចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ២០គីឡូ ចំណែកសម្ភារល្មើសត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។