តាកែវ៖ អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១០ និង២០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស និងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការ ជាមួយស្នាក់ការ៣០១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងជាក់ស្ដែងនៅចំណុចផ្លូវលំ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូន ទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។