កំពង់ធំ៖ នៅវេលាម៉ោង ១៦:០០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការស្រុក ចេញជួយពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិគុជទីទុយ ឃុំទ្រា ស្រុកស្ទោង បណ្តាលឱ្យឆេះផ្ទះចំនួន០២ខ្នង ទំហំ ០៧មx១១ម ធ្វើពីឈើប្រក់ក្បឿង (ឆេះអស់១០០%) ដែលមានម្ចាស់ ឈ្មោះ ឡាយ សៀន អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ អឿ គឿន អាយុ៦៤ឆ្នាំ ខូចខាតសម្ភាររួមមានគ្រែ០២, ទូរ០១, អង្ករ ០៤បេ, លុយខ្មែរ ៥០ម៉ឺនរៀល, ឯកសារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត, ផ្ទះទំហំ ០៦មx១២ម ធ្វើពីឈើ ប្រក់ក្បឿង-ស័ង្កសី (ឆេះអស់២០%) ដែលមានម្ចាស់ ឈ្មោះ លាត សុគីន ភេទស្រី អាយុ៤៥ឆ្នាំ ខូចខាតសម្ភារៈរួមមានអង្ករ០១បេ, ពូក០១, លុយខ្មែរ១០ម៉ឺនរៀល, ឯកសារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕