You are currently viewing វរសេនីយ៍ទោ យ៉ាង វ៉ាន ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់អ្នកដែលជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

វរសេនីយ៍ទោ យ៉ាង វ៉ាន ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់អ្នកដែលជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ឧត្តរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រាបបទល្មើស សហការជាមួយមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រាបបទល្មើស ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់អ្នកដែលជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងចែកលិខិតប័ណ្ណ ដល់កម្មករក្រុមហ៊ុន តៃ នីញ សៀមរាប អភិវឌ្ឍន៍ កៅស៊ូ ស្ថិតនៅភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមស្តាប់ ចំនួន ៣៥០នាក់ និងចែកលិខិតប័ណ្ណចំនួន ៣៥០សន្លឹកផងដែរ។