ព្រះសីហនុៈ នៅវេលាម៉ោង ២០ និង៤៥នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ស្ថិតនៅចំណុចច្រកចូលផ្លូវចំហៀងផ្ទះសំណាក់ឈូកមាស ស្ថិតនៅក្រុម០៩ ភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ប៉ោ គឹមហៀក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅក្រុម០៨ ភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០២. វុធ ដាលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅក្រុម១៤ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០៣. ជិន សុភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅ ភូមិ០៣ សង្កាត់០៣ ក្រុង ខេត្តព្រះសីហនុ
០៤. រិទ្ធ សុវណ្ណារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ននៅក្រុម០៩ ភូមិ០៣ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០៥. មុី ប៊ុនថង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ននៅភូមិ០២ សង្កាត់០៣ ក្រុង ខេត្តព្រះសីហនុ
០៦. មុី សារ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡាន ទីលំនៅបច្ចុប្បន្ននៅក្រុម១៨ភូមិ០២ សង្កាត់០៣ ក្រុង ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៩៤ក្រាម
២-ម៉ូតូ ចំនួន០២គ្រឿង
៣-ទូរសព្ទ័ ចំនួន០៥គ្រឿង
៤-ដបជក់ ចំនួន០២
៥-ដែកកេះ ចំនួន០៤
៦-កាំបិត ចំនួន០៣
៧-ធុងទឹកកកតូច ចំនួន០១
៨-កន្រ្តៃ ចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)