You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ

កំពង់ធំ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ចុះប្រតិបត្តិការបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិត្តអនុញ្ញាតបានចំនួន ២លើក គោលដៅទី១ ម៉ោង២០ និង ៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិវល្លិ៍យាវ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ ដោយបានឃាត់រថយន្ត០១គ្រឿង ម៉ាកធន់ត្រាពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២AJ-២៣៤៤ ឈើអាលេខ ០១ ប្រភេទបេង ០៥ដុំ (មិនទាន់វាស់វែង) និងគោលដៅទី២ ម៉ោង០៩ និង៥៣នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិវល្លិយាវ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានឃាត់រថយន្ត HYUNDAI COUNTY ពាក់ស្លាកលេខ ៣E-១១១០ ចំនួន:០១គ្រឿងពណ៌លឿងខ្ចី ឈើអាប្រណីត ប្រភេទធ្នង់ចំនួន:១៤៣ សន្លឹក បច្ចុប្បន្នវត្ថុងតាងខាងលើសមត្ថកិច្ចបានរឹបអូសយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។