You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បង្ក្រាបករណីល្បែងស៊ីសង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បង្ក្រាបករណីល្បែងស៊ីសង

ឧត្តរមានជ័យៈ ដោយមានការតាំងចិត្តប្តេជ្ញា រឹតបន្តឹងលើកិច្ចការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក (ចាក់កន្ទុយលេខ) នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ គិរីមង្គល សង្កាត់ អូរស្មាច់ ក្រុង សំរោង ខេត្ត ឧត្ដរមានជ័យ ដោយឃាត់បានជនសង្ស័យចំនួនម្នាក់ ដែលមានឈ្មោះ មឿន ងុិក ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន សៀវភៅកត់កន្ទុយលេខ ចំនួន០៤ក្បាល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី។

(អត្ថបទ ម៉ាន់ ដាវីត)