ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង លោកវរសេនីយ៍ឯក វង្ស រដ្ឋា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនមានអង្ករចំនួន ២, ទឹកស៊ីអ៊ីវចំនួន ៣យួរ, ត្រីខចំនួន៣យួរ, ថវិកាចំនួន, ២០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពឯកត្តម ហ៊ីង ផាន់រឿន ភេទប្រុស អាយុ៨៤ឆ្នាំ (មន្រ្តីរាជការចូលនិវត្តន៍) ដែលបានមរណៈភាពកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩ យប់ ដោយរោគគារពាធ។