កោះកុង៖ រសៀលថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅខែកញ្ញា ឆ្នាំ២០២៣ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងការងារ ៩ខែ ឆ្នាំ២០២៣ ផងដែរ។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។