ត្បូងឃ្មុំ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ឯក ថេង ឆេងលី មមេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីជួញដូរនូវសារធាតុយញៀន ចំណុចភូមិដារត្បូង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនបានជនសង្ស័យ ១នាក់ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ចំនួន ០៣ កញ្ចប់តូច, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យកាអមសាលាដំបូងខេត្តតាមនីតិវិធី។