ពោធិ៍សាត់ៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាកវែង ខេត្តពោធិ៍សាត់។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តពោធី៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាក HYUNDAI(ហ៊ីយិនដាយ) ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទឈើរាជកល់ ចំនួន៥៧ កំណាត់ ស្មើនិង ២៧.៣៣៨ ម៉ែត្រគូប
០៣. ឈើប្រណិតប្រភេទធ្នង់ ៤០៥ កំណាត់ ស្មើនិង ៥.៧៦០ ម៉ែត្រគូប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)