You are currently viewing វគ្គបំប៉នជំនាញការងារកសាងកម្លាំងត្រូវបានបញ្ចប់

វគ្គបំប៉នជំនាញការងារកសាងកម្លាំងត្រូវបានបញ្ចប់

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំងនិងទំនាក់ទំនងកិច្ចការសាធារណៈ និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ អញ្ជើញជាគណៈអធិបតីបិទវគ្គបំប៉នជំនាញការងារកសាងកម្លាំង កងរាជអាវុធហត្ថ លើជំនាញផែនការជ្រើសរើស និងបណ្តុះបណ្តាល ជំនាញគោលនយោបាយ ជំនាញបុគ្គលិក និងជំនាញការពារសន្តិសុខផ្ទៃក្នុង។ វត្តមានក្នុងពិធីនេះមានឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរង ការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋាន កសាងកម្លាំង នាយការិយាល័យផែនការ ស្នងការដ្ឋានទាំង៦ នាយផ្នែកផែនការ-សរុប ការិយាល័យទាំង៣ អង្គភាពជំនាញ កងរាជអាវុធហត្ថចល័ត និងមេបញ្ជាការរង ប្រធាន អនុប្រធាន មន្ទីរកសាងកម្លាំង នាយការិយាល័យ ចំណុះមន្ទីកសាងកម្លាំងសាលាទាំងពីរ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមរយៈប្រព័ន្ធ (Video Conference) ។