You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបវរសេនីយ៍ទោ PAUL PAYNE អនុព័ន្ធយោធាកាណាដា

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបវរសេនីយ៍ទោ PAUL PAYNE អនុព័ន្ធយោធាកាណាដា

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ទោ PAUL PAYNE អនុព័ន្ធយោធាកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការ។

ឯកឧត្ត មនាយឧត្តមសេនីយ៍ សៅ សុខា បានជម្រាបជូនអនុព័ន្ធយោធា ពីការងារ កសាង ការហ្វឹកហ្វឺនបណ្តុះបណ្តាល ការប្រតិបត្តិតួនាទី ភារកិច្ច កងរាជអាវុធហត្ថ និងការធ្វើសហប្រតិបត្តិការរួមគ្នា លើការផ្លាស់ប្ដូរព័ត៌មានបទល្មើសឆ្លងដែន ភារវកម្ម បទល្មើស ដែលបង្កអសន្តិសុខ រវាងប្រទេសទាំងពីរ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរប្រតិភូទស្សនកិច្ចសិក្សាស្វែងយល់។