You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការងារប្រឡងប្រណាំង

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការងារប្រឡងប្រណាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការងារប្រឡងប្រណាំង របស់កងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០២៣ ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់អង្គភាព និងបុគ្គលមានស្នាដៃឆ្នើមប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ លោកនាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងអស់លោកជាសមាជិកក្រុមការងារប្រឡងប្រណាំងរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត។