You are currently viewing សម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការត្រួតពិនិត្យលើការងាររបៀបគ្រប់គ្រងយានយន្ត អាវុធ គ្រាប់ គ្រឿងបំពាក់គ្រប់ប្រភេទ

សម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការត្រួតពិនិត្យលើការងាររបៀបគ្រប់គ្រងយានយន្ត អាវុធ គ្រាប់ គ្រឿងបំពាក់គ្រប់ប្រភេទ

ស្វាយរៀង៖ រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ហ៊ឹម ចាន់ថន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំលោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរសម្ភារបច្ចេកទេស និងនាយ នាយរងការិយាល័យចំណុះមន្ទីរចូលរួមប្រជុំជាមួយក្រុមការងារស្នងការដ្ឋានសម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃី គឹមលន់ ស្នងការរង ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យលើការងាររបៀបគ្រប់គ្រងយានយន្ត អាវុធ គ្រាប់ គ្រឿងបំពាក់គ្រប់ប្រភេទ និងពង្រឹងការងារជំនាញ ផ្សព្វផ្សាយណែនាំអំពីរបៀបធ្វើរបាយការណ៍គំរូថ្មីសម្រាប់ឆ្នាំ២០២៣-២០២៤ ដល់ជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង។