You are currently viewing ក្រុមការងារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្វ័យត្រួតពិនិត្យអាវុធ គ្រាប់ រថយន្ត គ្រឿងបំពាក់គ្រប់ប្រភេទ

ក្រុមការងារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្វ័យត្រួតពិនិត្យអាវុធ គ្រាប់ រថយន្ត គ្រឿងបំពាក់គ្រប់ប្រភេទ

សៀមរាប៖ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ទោ ហេក រ៉ា ប្រធានមន្ទីរសម្ភារៈបច្ចេកទេស និងលោកនាយការិយាល័យចំណុះមន្ទីរ បានចូលរួមប្រជុំជាមួយក្រុមការងារស្នងការដ្ឋានសម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ផាត់ សាវុធ ស្នងការរងស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃ ស្តីពីការងារស្វ័យត្រួតពិនិត្យអាវុធ គ្រាប់ រថយន្ត គ្រឿងបំពាក់គ្រប់ប្រភេទ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។