ភ្នំពេញ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍វាយតម្លៃលទ្ធផលកំណែទម្រង់ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថរយៈពេល ៩ខែ និង ទិសដៅត្រីមាស៤ ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជការកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។