You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់

បន្ទាយមានជ័យៈ លោកវរសនីយ៍ឯក វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឳ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រជុំ និងចាប់ពូលបាល់ទាត់មហាជនដណ្ដើមពានរង្វាន់ ៧ មករា ឆ្នាំ២០១៧ ដែលរៀបចំដោយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ សហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រារព្វឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានក្រុមកីឡាចូលរួមចំនួន១២ក្រុម គឺ ក្រុម សកលវិទ្យាល័យ UME, ក្រុម សកលវិទ្យាល័យមានជ័យ, ក្រុម ស៊ីសុផុន F.C, ក្រុម សិរីសោភ័ណ UTD, ក្រុម Black Eagle, ក្រុម យុវជនភូមិគាប, ក្រុម ពន្លឺកូនត្រី, ក្រុម នាគភ្លើង, ក្រុម EDM F.C, ក្រុម ប៊ុនធឿន,ក្រុម ភ្នំស្វសាយ F.C និងក្រុម Asia 4 Bet ។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក វង្ស ធី បានមានប្រសាសន៍ថា ការលេងកីឡា គឺនាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាព លោកវរសេនីយ៍ឯក មានប្រសាសន៍បន្ថែមទៀតថា សុំអោយប្អូនៗយកពេលទំនេរពីការរៀនសូត្រ មកលេងកីឡា ហើយត្រូវហ្វឹកហាត់អោយបានល្អ ដើម្បីចូលរួមប្រកួតថ្នាក់ខេត្ត រហូតឈានដល់ការប្រកួតថ្នាក់ជាតិផងដែរ។


(អត្ថបទ ឡាក់ ភី)