You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ ចូលជួបសម្តែងការគួរសម!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ ចូលជួបសម្តែងការគួរសម!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ ប្រធានសេនានុព័ន្ធយោធាថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងសេនានុព័ន្ធយោធាថៃ និង កងរាជអាវុធហត្ថកម្ពុជា។

ក្នុងជំនួបនេះលោកវរសេនីយ៍ឯក អនិរុធ រ៉ាត់ថាផុន សេនានុព័ន្ធយោធា ជើងអាកាស ចាស់ ជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្មការទូតរយៈពេល ៣ឆ្នាំនៅកម្ពុជា ត្រូវបានបញ្ចប់ និង ជំនួសដោយលោកវរសេនីយ៍ឯក ជាក់ថា កែនថាប់ធិមៈ សេនានុព័ន្ធយោធា ជើងអាកាស ថ្មី។