ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ សហការជាមួយកម្លាំងបរិស្ថានប្រចាំស្នាក់ការស្រែវាល បានឃាត់គោយន្តកន្ត្រៃ ០១គ្រឿងកំពុងដឹកបទល្មើសធនធានធម្មជាតិ(ឈើ) នៅត្រង់ចំណុចភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ម្ចាស់គោយន្តបានគេចខ្លួនបាត់ និងចាប់យកវត្ថុតាងមានប្រភេទឈើក្តាលេខ ២ផ្តៀក ស្មើចំនួន ១០០សន្លឹក ប្រវែង ២ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅបរិស្ថានប្រចាំស្នាក់ការស្រែវាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។