ពោធិ៍សាត់ៈ ក្រៅពីការងារបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងសង្គម កម្លាំងកងរាជអាវុធហត្ថ ក៏តែងតែយកចិត្តទុកដាក់លើការងារសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាផ្សេងដែលកើតមានឡើងជាយថាហេតុណាមួយមិនបានព្រៀងទុក ជាក់ស្តែងនៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៨ ខែធ្នូ
ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចំនួន៧០នាក់ បានចេញប្រតិបត្តិការសង្គ្រោះ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះជួយទប់ទឹកហូរកាត់ផ្លូវលេខ ១៥៤ ប្រវែង ៧ គីឡូម៉ែត្រ ស្ថិតក្នុងភូមិ ពោធិ៍កំបោ ឃុំ វាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
(អត្ថបទៈ ម៉ាន់ ដាវីត)