តាកែវ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបូរីជលសារ ដឹកនាំដោយលោក អនុសេនីយ៍ទោ កែម ឆក ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបូរីជលសារ ខេត្តតាកែវ សហការ ជាមួយមន្រ្តីជំនាញជលផលសង្កាត់សេកយំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្រ្កាបបទល្មើសជលផល (ទូកអូសលៀស) នៅចំណុចភូមិអន្លង់ទៀន និង ភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយបង្ក្រាបចាប់យកកៅលៀសចំនួន១៩កន្ទុយ។
បច្ចុប្បន្នវត្ថុតាង បានរក្សាទុកនៅសង្កាត់ជលផលសេកយំដើម្បីបន្តនីតិវិធី។