រតនគិរី៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង បានដឹកនាំកម្លាំងក្រោមឱវាទចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី មុត ចាន់សុវណ្ណារិទ្ធ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ស្ថិតនៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី ដែលគ្រួសាររបស់គាត់បានសម្រាលកូនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យសម្ភពនាគព័ន្ធ ( ពេទ្យឯកជន ) និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ០១បាវ ស្នើនឹង ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី០១យួរ, ស្ករស០១គីឡូក្រាម, អំបិល ០១គីឡូក្រាម, ប៊ីចេង ០១គីឡូក្រាម និងថវិការចំនួន ២០០,០០០រៀល ។