You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣

ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា  ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្ត្រីក្រោមឱវាទប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិធីប្រណាំងទូកខេត្តស្វាយរៀង ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ បានលើកយកទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកជម្រាបជូនដល់នាយទាហាន នាយទាហានរងរួមមាន៖

១.កសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ សម្រាប់ប្រតិបត្តិតួនាទី ភារកិច្ច ធានាបាននូវប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព។

២.ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។

៣.ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្កា្រប។

សម្រាប់មេបញ្ជាការឬប្រធានស្ថាប័ន ការងារគ្រប់គ្រងកម្លាំងត្រូវធ្វើកិច្ចការងារ៧យ៉ាង ៖ ហូប ស្លៀកពាក់ ស្នាក់នៅ ការថែទាំសុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ កំសាន្តសប្បាយដោះស្រាយទុក្ខលំបាក ។ លោក មេបញ្ជាការ ក៏បានជម្រាបជូនផងដែរចំពោះថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅមិនត្រូវបានផ្តល់ចំពោះយោធិននៃកងរាជអាវុធហត្ថណាដែលបង្ករគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងតាមគ្រប់រូបភាព។ និងណែនាំឱ្យនាយទាហាន នាយទាហានរងទាំងអស់ បន្តពង្រឹងរចនាសម្ពន្ធចាត់តាំង អប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាលជាប្រចាំ និងត្រូវគ្រប់គ្រងកម្លាំងឱ្យចំគោលដៅ ។