រតនគិរីៈ នៅវេលាម៉ោង០៧ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្ធពិធីផ្សព្វផ្សាយការងារជំនាញ ជូនដល់ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ពិសេសការងារចុះត្រួតពិនិត្យតំបន់រ៉ែ តំបន់ព្រៃ និងចំណុចឈរជើងរបស់កងរាជអាវុធហត្ថខេត្តរតនគរី តាមចំណុចព្រុំដែន ក្រោមការដឹកនាំប្រជុំ
របស់ លោកវរសេនីយ៍ទោ នាង ពៅ មេបញ្ជាការរង និងជាប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និង នាយ នាយរង កងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ។
(អត្ថបទ ម៉ាន់ ដាវីត)