រតនគិរី៖ អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចចុងព្រលាយន្តហោះ ស្ថិតនៅភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង មានការចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ក៏បានពួនស្ទាក់ និងឃាត់ខ្លួនធ្វើការត្រួតពិនិត្យមុខសញ្ញាដែលបានទទួលព័ត៌មាន ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចែកចាយសកម្មចំនួន ០១នាក់ និងបន្តរកអ្នកប្រើប្រាស់បានចំនួន ០៣នាក់ បន្ថែមទៀត និងបានចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់ទម្ងន់ ១២.៥៦ក្រាម(កាត់សម្បកថង់រួច) , ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ម៉ូតូ ០៣គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ ១សន្លឹក និងប្រាក់រៀលចំនួន ៣៩,០០០ រៀល ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី។