You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាកា

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាកា

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច (កាបូបប្រាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យយោងតាមពាក្យ បណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថាជនសង្ស័យទាំង២នាក់៖
១-ឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ ទូច លីជ្រុយ (តេវ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង លុយខ្មែរ ចំនួន៣០០,០០០រៀល និងលុយដុល្លារចំនួន២០ដុល្លារ ម៉ូតូម៉ាកនិច ពណ៌សគ្មានផ្លាកលេខ ចំនួន០១គ្រឿង ទូរសព្ទម៉ាកNOKIA ចុចពិល ចំនួន០១គ្រឿង និងគ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០១កូនថង់កិប ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានលួចកាបូបលុយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយា ល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី ចំណែកវត្ថុតាងរបស់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ។