You are currently viewing ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារភស្តុភារ ប្រចាំឆ្នាំ២០២៣

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារភស្តុភារ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារភស្តុភារ ប្រចាំឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យ នាយផ្ទែក ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន និងមានការភ្ជាប់តាមប្រព័ន្ធ Video Conference ទៅជំនាញតាមបណ្តា ២៥ រាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។