កោះកុងៈ នៅវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយ ផែនការ ការពារក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារុង
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទី និង នាយ នាយរង កងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន៥៤នាក់។
ពិធីនេះដែរ ធ្វើឡើងដើម្បីអោយ នាយទាហាន នាយទាហានរង យល់ជ្រួតជ្រាបអំពី វិន័យ តួនាទី និងភារកិច្ច ការទទួលខុសត្រូវគ្រប់ៗរូប របស់អាវុធហត្ថក្នុងពេលបំពេញបេសកកម្ម ជាប្រវត្តិសាស្រ្ត ក្នុងទឹកដីខេត្តព្រះសីហនុ។
(អត្ថបទៈ ម៉ាន់ ដាវីត)