រតនគិរី៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានអញ្ជើញដឹកនាំក្រុមការងារធ្វើស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តរតនគិរីដើម្បីត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍របស់យោធិននៃកងរាជអាវុធហត្ថខេត្ត ឱ្យមានភាពសុក្រិតទៅតាមបញ្ជីគ្រប់គ្រងរបស់ជំនាញបុគ្គលិក ។