ព្រៃវែង៖ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្រ្តីជំនាញការិយាល័យរបស់មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទំាង១៣ អញ្ជើញទទួលក្រុមការងារនៃមហាអយ្យការអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីពិនិត្យលើការងារដូចជា បញ្ហា (ប្រឈម និងដំណោះស្រាយ), ពិនិត្យសៀវភៅ (បញ្ជីបណ្ដឹង បញ្ជីឃាត់ខ្លួន និងផ្សេងៗ), ពិនិត្យកន្លែងឃាត់ខ្លួន។