You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីឃុំ កំពង់លួង រហូតដល់ចំនុច ប្រឡាយតាពេជ្រ ព្រំប្រទល់ ខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង-កំពង់ធំ។ លទ្ធផលបង្ក្រាបបានរបាំងសាច់អួនក្រឡាល្អិតចំនួន៧ខ្សែ ប្រវែង ១,២៥០ម៉ែត្រ, លូកងសាច់អួនចំនួន១០មាត់, បង្គោលចំនួន១៥០ដើម, លែងត្រីចម្រុះចំនួន៦០គីឡូក្រាមចូលបឹងទន្លេសាបវិញ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលជលផលស្រុកក្រគរ។