មណ្ឌលគិរី៖ នាព្រឹកសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រកាសមុខតំណែង ផ្ទេរភារកិច្ចបំពាក់ឋានន្តរសក្តិ ក្រោមអធិបតីភាពភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការផងដែរ។