ប៉ៃលិន៖ នៅវេលាម៉ោង ១០:១៥នាទី ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំមេបញ្ជាការ បានរៀបចំពិធីប្រជុំជួរបញ្ជាការ ស្ដីពីការស្នើតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងប្រជុំស្ដីពីការបង្កើតក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក នាយការិយាល័យសន្តិសុខផ្ទៃក្នុង នាយការិយាល័យសម្ភារ:បច្ចេកទេស នាយការិយាល័យវិស្វកម្ម ។