ភ្នំពេញៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថ កងកម្លាំងអាវុធហត្ថបាននឹងកំពុងអនុវត្តមេរៀនជាក់ស្តែង ក្នុងការរក្សាសណ្តាប់ធ្នាប់ និងវាយលុករំដោះជនរងគ្រោះដែលត្រូវជនល្មើសបង្ខាំងទុកក្នុងបន្ទប់នៃអគារមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនការរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខ និងមានការអមដំណើរពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរងជាច្រើនរូបផងដែរ។
កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនកម្លាំង ដើម្បីធានាបានជោគជ័យក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន រក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។