You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

កណ្តាល៖ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ ជាប្រធានក្រុមការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត មួយចំនួនទៀត។