ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធាន គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ឆ្នាំ១៩៧៨ លោកវរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការរង ទទួលការងារកសាងកម្លាំងតំណាងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រកាសក្រសួងការពារជាតិ ស្តីពីការដាក់យោធិនឱ្យចូលនិវត្តន៍ ជូនដល់អតីតគណៈយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ៣៥ នាក់ ។