កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសង្គ្រោះបន្ទាន់ ដោយមានសមាសភាពចួលរួម លោកមេបញ្ជាការរង នាយសេនាធិការរង អនុប្រធានមន្ទីរ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។