កំពង់ធំ៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចមុខភូមិបឡត ស្ថិតឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានរុះរើកាប់បំផ្លាញរបាំងសាច់អួនចំនួន ០៣របាំង ប្រវែង ១,៨០០ម៉ែត្រ នៅនឹងកន្លែង, ឡុកចំនួន ៦គ្រឿង, លបលូចំនួន ១២ មាត់, បង្គោលឈើចំនួន ២,០០០ ដើម, ចាក់លែងត្រីចម្រុះចូលទន្លេចំនួន ២០គីឡូក្រាម។