You are currently viewing អាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី

អាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី

តាកែវ៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៦:១៧នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រា្កបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យ ចុះបង្រ្កាបករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង ២១:១០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លឿង សាវុធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករការរ៉ាស់សាំង រស់នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី។