បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះធ្វើការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស នៅចំណុចផ្សារថ្មី ភូមិបែកចាន់ថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ឈីវ ភីរ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រកដ។
៣-ឈ្មោះ ថន ស៊ីវហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ជំនាញបានចាប់យកវត្ថុតាងរួមមានម៉ូតូចំនួន ០១ គ្រឿង, រទេះចំនួន ០១ គ្រឿង, អាគុយចំនួន ០២ គ្រឿង កម្លាំង ១៥០អំពែ, ស្នប់ចាញ់ខ្លាញ់គោចំនួន ០២ គ្រឿង, ច្រវាក់ចំនួន ០១ ខ្សែ, កន្ត្រៃកាត់ដែចំនួន ០២ (តូច១), ធ្មេញអេស្កាចំនួន ០៤ គ្រាប់, ម៉ាឡេតចំនួន ០១ ដើម, ទុយយោអេស្ការចំនួន ០១ ខ្សែ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។