ភ្នំពេញ៖ នៅសាលប្រជុំស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបទល្មើសបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបទល្មើស កងរាជអាវុធហត្ថលផ្ទៃប្រទេស ធ្វើស័្វយបច្ចុប្បន្នភាព ទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ដោយមានការចូលរួមពីស្នងការរង នាយការិយាល័យជំនាញចំណុះ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងនាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើសទាំងអស់ផងដែរ។